លិខិតថ្លែងអំណរគុណ

ខ្ញុំបាទ និង ក្រុមគ្រួសារ  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្តាលោក លោកស្រី ទាំងឡាយ  ដែលបានចូលរូមក្នុងឪកាសបុណ្យខួប១ឆ្នាំនៃសពឪពុករបស់ខ្ញុំ ។

ខ្ញុំបាទ សួមឧទ្ទិស មគ្គផល   ដែលលោក  លោកស្រី   បានចូលរួមចាប់កុសល ដែលក្រុមគ្រួសាររបស់ខ្ញុំ បានរៀបចំពិធីបុណ្យខួប១ឆ្នាំនៃសពឪពុករបស់ខ្ញុំ។

សួមកុសលទាំងអស់នោះ សម្រេចដល់បុព្វការីជន របស់លោក លោកស្រី ទៅដល់សុគតិភូមិ ។

លើសពីនេះទៅទៀត សូមឧទ្ទិស កុសលទាំងនេះ   អោយកើតមានដល់លោក លោកស្រីទាំងឡាយ សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន និង ទទួលយកនូវសម្បត្តិបរមសុខ គ្រប់ទិនទិវារាត្រី  ។

ទិវាគ្រូបង្រៀន

ដោយ http://camnews.com.kh

ម្តាយខំពរពោះ៩ខែ១០ថ្ងៃទើបផ្តល់កំនើតអោយកូនៗទំាងលំបាក និងឈឺចាប់ ប៉ុន្តែរូបគាត់ពុំបានត្អូញត្អែប្រាប់កូនៗអោយបានដឹងឡើយ។ លុះកូនៗអាយុបាន៦ឆ្នាំ គឺជាពេលវេលាដែលកូនៗទំាងអស់គ្នាបានចូលសាលារៀន ដើម្បីទទួលបានការអប់រំ និងទទួលបានចំនេះវិជ្ជា។

លោកគ្រូអ្នកគ្រូត្រូវបានគេអោយតម្លៃប្រៀបបីដូចជាឱពុកម្តាយទីពីរ ពីព្រោះតែគាត់បាន
ខិតខំប្រឹងប្រែង ហាត់ពត់លត់ដុំកូនសិស្សទំាងអស់គ្នា ដោយមិនខ្លាចនឿយហាត់និង
ព្យាយាមយ៉ាងណាអោយកូនៗទំាងអស់គ្នាមានអនាគតល្អ។

ថៃ្ងនេះគឺជាថៃ្ងពុធទី០៥ខែតុលាឆ្នាំ២០១១ គឺជាទិវាគុណគ្រូហើយក៏ថៃ្ងពិសេសសំរាប់
កូនសិស្សទំាងអស់គ្នាអាចសម្តែងទឹកចិត្តថ្លែងអំនរអរគុណជូនលោកគ្រូអ្នកគ្រូដែល
គាត់ធ្លាប់បង្រៀន និងអប់រំអ្នកទំាងអស់គ្នា រហូតមកដល់មានពេលដូចសព្វថៃ្ងនេះ។
ប្រសិនជាគ្មានការអប់រំពីលោកគ្រូអ្នកគ្រូ កូនៗទំាងអស់គ្នា ក៏គ្មានថៃ្ងនេះដែរ។
ដូច្នេះក្នុងនាមអ្នកទំាងអស់គ្នាជាសិស្សមួយរូបដែលធ្លាប់ទទួលបានការអប់រំ
ពីលោកគ្រូអ្នកគ្រូ តើលោកអ្នកនិងត្រៀមធើ្វអី្វខ្លះសំរាប់គាត់នៅក្នុងថៃ្ងដ៏វិសេសនេះ?

គុណគ្រូ
បទពាក្យប្រាំពីរ
មធ្យមភាគខ្វះចោទថាគ្រូ មិនចេះគិតគូរខំបង្រៀន
គ្រូមានពុធត្បុតលាក់ល្បិចល្បៀន កូនចៅទៅរៀនគ្មានចេះអី។

គេថាគ្រូខ្សោយថាគ្រូអន់ ថាគ្រូទំរន់ មិនឃ្មាតខី្ម
ពិសោធន៍ពទ្ធិក៏នៅខ្ចី ក្អេងក្អាងពីរបីគ្មានដឹងដប់។

កូនរៀនពូកែបែរជាថា មីនាងអាវ៉ាប៉ិនប្រសព្វ
កាត់ពូមាមីងឯងគួរកប់ កូនអញសំណព្វមិនបាច់ខ្វល់។

កូនអញសមដូចពាក្យទំយើ សឹ្លកឈើជ្រុះមិនឆ្ងាយគល់
រៀនសូត្រចេះឯងមិនបាច់ខ្វល់ ឆ្លាតតាមកេរសល់តពីពូជ។

តាមពិតគុណូបការៈ គ្រូធ្ងន់អនេកគ្មានប្រដូច
គ្រូខំខ្នះខ្នែងអោយចាករួច ពីក្លិនអសោចអវិជ្ជា៕

 

កំនាព្យដកស្រង់ចេញពីអត្ថបទលោក កែវ ប៊ុនធឿន
រៀបរៀងអត្ថបទដោយ ខេមរៈ